មូលហេតុចំបង 2 ដែលធ្វើអោយអ្នកមើលចូគឃ័រ (JOKER)ខ្ពើមហើយដើរចេញពីរោងគុន

ចំណងជើងចូគឃ័រ JOKER មិនមែនជារឿងកំប្លែងនោះទេតែជារឿងដែលបង្កភាពភ័យខ្លាចកាន់តែខ្លាំងឡើងៗ។

  • ខ្សែភាពយន្តនេះបានទទួលការព្រមានពីរោងកុននៅសហរដ្ឋអាមេរិកថាវាអាចផ្តល់ជាគំរូនៃការបាញ់ប្រហារដ៏ធំ

  • ទស្សនិកជនថាវាអាចអោយឃាតករធ្វើត្រាប់តាមដើម្បីវាយប្រហារក្រុមមនុស្សណាមួយ

វាជារឿងដែលមានការចាប់អារម្មណ៍ខ្នាំងក្នុងរោងកុនប្រចាំឆ្នាំ ប៉ុន្តែវាផ្តល់ភាពរភ័យខ្លាចកាន់តែខ្លាំងឡើងនៃការកាប់សម្លាប់ អំពើហឹង្សា និង ភាពអណាធិបតេយ្យរបស់ហ្វូងមនុស្សដែលសង្គមបោះបង់ចោល។ វាក៏បង្ហាញពីគម្លាតរវាងអ្នកមាន និង អ្នកក្រដែលគេចាត់ទុកថាជាជនបាតសង្គមគ្មានអ្នកអោយតម្លៃ។ តួអង្គ JOKER គឺជាមនុស្សរួសរាយរាក់ទាក់ព្យាយាមទអត់ធ្មត់ធ្វើឆ្គួចធ្វើជាដើម្បីរកប្រាក់ចិញ្ចឹមម្តាយចាស់ជរាម្នាក់ ប៉ុន្តែ JOKER ត្រូវបានសង្គមដ៏សែនខ្មៅងងឹតទាត់ចោលមិនអោយតម្លៃទៅវិញ។ ការងារក៏គ្មានធ្វើ លុយក៏គ្មានចាយ សង្គមក៏មិនអោយតម្លៃ គឺជាកត្តាជុំរុញអោយ JOKER ដើរផ្លូវទាល់ច្រកប្រប្រិត្តអំពើឆ្គួតលីលាគួរអោយខ្លាច។

JOKER ក្លាយជាឃាតករសម្លាប់មនុស្សដោយឥតញញើតដៃ ហើយបន្សល់ស្លាកស្នាមពោពេញទៅដោយឈាម ប៉ុន្តែគាត់បានក្លាយជាវិរៈបុរសរបស់ហ្វូងមនុស្សមួយក្រុមដែលសង្គមលែងទទួលស្គាល់នោះទៅវិញ ។

រឿងJOKER បង្ហាញពីសង្គមខ្មៅងងឹត ភាពចរលាចល អណាធិតេយ្យ ឃាតកម្ម ហើយវាអាចក្លាយជាគំរូអាក្រក់ដែលអាចបង្កអោយមានការកាប់ បាញ់សម្លាប់ ជាក់ស្តែងណាមួយអោយកើតមានឡើយបាន។

ដូច្នេះហើយទើបទស្សនិកជននៅអាមេរិចមានភាពភ័យខា្លចបន្ទាប់ទស្សនារឿងនេះរួច រីឯអ្នកខ្លះក៏បានដើរចេញពីរោងកុនដែលកំពុងចាក់បញ្ចាំងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *