តើប្រេងត្រី Omega-3 អាចបណ្តាលឱ្យមានផលប៉ះពាល់អ្វីខ្លះ?

ប្រេងត្រីអាចប្រើជាអាហារបំប៉នដែលអ្នកផលិត ផលិតចេញពីត្រី។ ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍នៃប្រេងត្រី មិនមែនសុទ្ធអាចមានផលវិជ្ជមានទាំងស្រុងនោះទេ ហើយវាក៏អាចមានផលប៉ះពាល់ដែលមិននឹកស្មានដល់ផងដែរ។

ត្រី និង ប្រេងមួយចំនួនរបស់វាអាចជាខ្លាញ់ល្អសម្រាប់សុខភាព ដែលអ្នកជំនាញសុខភាពណែនាំឱ្យមនុស្សទទួលទានជាប្រចាំនៅក្នុងរបបអាហាររបស់ពួកគេ។

អាស៊ីតខ្លាញ់អូមេហ្គា ៣ ពីត្រីខ្លអាចមានតួនាទីក្នុង៖

  • ការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង
  • ការបន្ធូរបន្ថយរោគសញ្ញានៃទម្រង់មួយចំនួនរបស់ជំងឺរលាកសន្លាក់
  • ការបន្ថយហានិភ័យនៃជំងឺវង្វេង
  • សម្ពាធឈាមទាប
  • កាត់បន្ថយទ្រីគ្លីសេរីត
  • ការពារមិនមានការកកើតបន្ទះ (របាំងដែលបណ្តាលអោយស្ទះឈាម )នៅក្នុងសរសៃឈាម
  • កាត់បន្ថយឱកាសនៃចង្វាក់បេះដូងមិនប្រក្រតី
  • កាត់បន្ថយការគាំងបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល
  • កាត់បន្ថយឱកាសនៃការស្លាប់ភ្លាមៗចំពោះអ្នកដែលមានជំងឺបេះដូង
The benefits of omega-3

ផលវិបាក៖

  • រសជាតិ ក្លិនត្រីនៅក្នុងមាត់របស់អ្នក
  • ដង្ហើមមានក្លិនត្រី
  • ធ្វើទុកក្រពះតិចតួច ិនង រាករុស
  • ចង្អោរ

តើប្រេងត្រីអូមេហ្គា ៣ មានសុវត្ថិភាពប៉ុន្មាន?

AHA និយាយថាការទទួលយកប្រេងត្រីរហូតដល់ទៅ ៣ ក្រាមជារៀងរាល់ថ្ងៃក្នុងទម្រង់បំពេញបន្ថែមត្រូវបានចាត់ទុកថាមានសុវត្ថិភាព។ កុំយកលើសពីនេះលើកលែងតែអ្នកពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

គោលការណ៍ណែនាំស្តីពីរបបអាហាររបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកសម្រាប់ជនជាតិអាមេរិកឆ្នាំ ២០១៥–២០២០ ណែនាំឱ្យបរិភោគអាហារសមុទ្រយ៉ាងហោចណាស់ 223g ក្នុងមួយសប្តាហ៍ដោយសារតែអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើ។

ការស្រាវជ្រាវបង្ហាញពីទំនាក់ទំនងរវាងការបរិភោគត្រី និង សុខភាព ប៉ុន្តែការសិក្សាអំពីអាហារបំប៉នប្រេងត្រីច្រើនតែ មិនឃើញអត្ថប្រយោជន៍ច្បាស់លាស់នោះទេ។

ប្រភព៖

http://bit.ly/2lyuBJt

https://wb.md/2lxtYjk

Leave a Reply

Your email address will not be published. Required fields are marked *