សកម្មជនវ័យក្មេងរបស់ពិភពលោកផ្នែកបម្រែបម្រួលអាកាស់ធាតុត្រូវបានគេធ្វើបាប!

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់ក្មេងស្រីដ៏ក្លាហានម្នាក់ហើយ។ គាត់មានឈ្មោះថា Greta Thunbergហើយគឺជាសកម្មជនដ៏ល្បីមួយរូបលើឆាកអន្តរជាតិក្នុងការបំផុសពំផលអោយមានចលនាការពារបរិស្ថាន និង ទប់ស្កាត់បម្រែបម្រួលអាកាស់ធាតុ។

អ្នកនាង REBECCA SHEPHERD មានប្រសាសន៍ថា “ ប្រសិនបើអ្នកមិនរស់នៅក្រោមផ្ទាំងថ្មទេនោះ អ្នកប្រាកដណាស់ថាអ្នកពិតជាបានលឺអំពីហ្គ្រីតថុនបឺក។ នាងជាសកម្មជនអាយុ ១៦ ឆ្នាំដែលទើបតែទទួលបានរង្វាន់ណូបែលសម្រាប់ការងាររបស់នាងក្នុងការប្រមូលផ្តុំមនុស្សជូំវិញពិភពលោកដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ” ។

ថ្មីៗនេះនាងត្រូវបានជនអណាមិកធ្វើបាបតាមបណ្តាយសង្គម Twitter ដោយបានកាត់តរូបភាពនាងដែលកំពុងពិសារអាហារ ជាមួយនឹងក្មេងៗក្រីក្រខ្វះអហារហូមចុក ក្នុងគោលបំណងចង់បង្ហាញថានាងជាមនុស្សគ្មានចិត្តចែករំលែកចំណីអាហារនោះទៅក្មេងក្រីក្រទាំងនោះ ដើម្បីបង្ខូចកិត្តិយសរបស់ដែលកំពុងល្បីសុះសាយទូទាំងពិភពលោកនោះ។

ទោះបីជាយ៉ាងណាក្រោយហេតុការណ៍កើតឡើង មានការបកស្រាយពីមហាជនយ៉ាងកោះករក្នុងការបដិសេធអំពីរឿងមួលបង្កាច់ខុសពីការពិតនេះ។

Leave a Reply

Your email address will not be published. Required fields are marked *