ហេតុអ្វីបានជាក្មេងខ្លះត្រូវការចាក់ថ្នាំផ្តាសាយដល់ទៅពីរ?

វ៉ាក់សាំងផ្តាសាយត្រូវបានណែនាំសម្រាប់មនុស្សគ្រប់គ្នា។ ដោយសារវីរុសផ្តាសាយមានការផ្លាស់ប្តូរ និង ផ្សាំុខ្លួន ហើយវាក់សាំងទាំងនេះចាំបាច់ចាក់រាល់ឆ្នាំ។ ក្មេងតូចៗត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ពីជំងឺផ្តាសាយ។ ពួកគេងាយនឹងឈឺធ្ងន់ ឬ ស្លាប់។ ដូច្នេះវាកាន់តែសំខាន់ទៅទៀតដែលពួកគេត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសដែលអាចបណ្តាលឱ្យស្លាប់នេះ។

អ្នកប្រហែលជាមានការភ្ញាក់ផ្អើលនៅពេលដឹងថាអ្នកយកកូនតូចរបស់អ្នកទៅចាក់វ៉ាក់សាំងផ្តាសាយ ហើយពួកគេពិតជាត្រូវការចំនួនពីរ។ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក គួរតែប្រាប់អ្នកថាតើនេះជាការពិតសម្រាប់កូនអ្នកទេ។

តើអ្នកណាត្រូវការពីរ?

ក្មេងអាយុក្រោម ៨ ឆ្នាំដែលមិនធ្លាប់ចាក់វ៉ាក់សាំងផ្តាសាយពីមុននឹងត្រូវការចាក់វ៉ាក់សាំងចំនួន ២ ដងក្នុងមួយឆ្នាំដំបូង។

វ៉ាក់សាំងទីមួយ“ឈានមុខ”ឬ ជាកត្តាសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ និង ទីពីរជួយឱ្យរាងកាយបង្កើតអង្គករ ប្រឆាំងទៅនឹងវីរុសផ្តាសាយ។ ប្រសិនបើកូនរបស់អ្នកមិនធ្លាប់ចាក់វ៉ាក់សាំងផ្តាសាយពីមុនហើយគាត់ទទួលបានតែមួយ វានឹងមិនអាចការពារគាត់ពីជំងឺផ្តាសាយបានទេ។ វាត្រូវចំណាយពេលពីរសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី ២ ដើម្បីអភិវឌ្ឍភាពសាំុ និង ការពារប្រឆាំងនឹងវីរុសផ្តាសាយ។

ពេលណាត្រូវចាក់វ៉ាក់សាំងកូនរបស់អ្នក?

ប្រសិនបើកូនរបស់អ្នកត្រូវការវ៉ាក់សាំងផ្តាសាយចំនួនពីរក្នុងមួយរដូវ សូមព្យាយាមធ្វើវាឱ្យបានឆាប់បំផុត។ វ៉ាក់សាំងផ្តាសាយមានច្រើនកន្លែងនៅត្រឹមខែកញ្ញារៀងរាល់ឆ្នាំ។ ការចាក់ថ្នាំបង្ការដំបូងនៅរដូវស្លឹកឈើជ្រុះនឹងជួយឱ្យកូនរបស់អ្នកងាយទទួលវ៉ាក់សាំងទីពីរមុនពេលជំងឺផ្តាសាយរីករាលដាលនៅក្នុងសហគមន៍របស់អ្នក។

ក៏ប៉ុន្តែការចាល់វាក់សាំងការពារជំងឺផ្តាសាយវាហាក់មិនសូវពេញនិយមទេសម្រាប់នៅតំបន់អាស៊ីបើប្រៀបធៀបទៅនឹងប្រទេសប៉ែកខាងអឺិរ៉ុប។

ប្រភព៖ http://bit.ly/2kzz5zp

Leave a Reply

Your email address will not be published. Required fields are marked *