អ្វីដែលអ្នកត្រូវដឹងអំពីស្រោមអនាម័យនិងអាឡែរហ្សី!!!

មនុស្សខ្លះមានអារម្មណ៍រមាស់ក្រហម ឬ ហើមបន្ទាប់ពីប្រើស្រោមអនាម័យ។ ទាំងនេះអាចជារោគសញ្ញានៃប្រតិកម្មអាឡែហ្ស៊ីជ័រ។

ជ័រកៅស៊ូបានមកពីដើមកៅស៊ូរាប់លានដើម។ អ្នកផលិតប្រើជ័រនៅក្នុងផលិតផលវេជ្ជសាស្ត្រ និងពាណិជ្ជកម្មជាច្រើនប្រភេទ រួមមានស្រោមអនាម័យផងដែរ។

អាឡែរហ្សីជ័រកើតឡើងបន្តិចម្តង ៗ តាមរយៈការប៉ះពាល់ម្តងហើយម្តងទៀតចំពោះផលិតផលជ័រ។ រោគសញ្ញាអាចមានភាពខុសគ្នាខ្លាំង។

រោគសញ្ញា៖

មនុស្សម្នាក់អាចមានប្រតិកម្មអាឡែស៊ីបន្ទាប់ពីប៉ះផលិតផលជ័រ ឬ ស្រូបយកភាគល្អិតជ័រ។ ប្រតិកម្មអាលែហ្សីអាចខុសគ្នាក្នុងភាពធ្ងន់ធ្ងរដែលបណ្តាលឱ្យមានរោគសញ្ញាជាច្រើន។

ប្រតិកម្មអាលែហ្សីកម្រិតស្រាល៖

  • រមាស់
  • ហើម
  • ក្រហម
  • កន្ទួល

ប្រតិកម្មអាលែហ្សីកម្រិតមធ្យម៖

  • បំពង់ករមាស់
  • ហៀរសំបោរ
  • កណ្តាស់
  • ក្អក
  • ពិបាកដកដង្ហើម

ប្រតិកម្មអាឡែស៊ីធ្ងន់ធ្ងរ៖

  • កន្ទួលកហម
  • ហើម
  • សម្ពាធ​ឈាម​ទាប
  • ចង្អោរ
  • តឹងក្នុងបំពង់ក
  • វិលមុខ
  • ក្អួត រាគ
  • ឈឺក្រពះ
  • ដួលសន្លប់
  • ពិបាកដកដង្ហើម
  • ចង្វាក់បេះដូងលោតលឿន

អ្នកគួរតែទាក់ទងមន្ទីសុខភាពបន្ទាន់ភ្លាមៗ ប្រសិនបើអ្នកមានប្រតិកម្មនេះ។

ប្រភព៖ http://bit.ly/2mcaqRR

Leave a Reply

Your email address will not be published. Required fields are marked *