ថ្នាំលើសឈាម៤ ប្រភេទអាចបង្កជំងឺមហារីកដែលខ្មែរនិយមប្រើ

ភ្នំពេញ​ ៖ ថ្នាំលើសឈាម ចំនួន៤ប្រភេទរួមមាន​ ថ្នាំ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet,  និង LANZAAR Tablet ត្រូវបានប្រកាស់ហាមមិនអោយការប្រើប្រាស់ និង ប្រមូលមកវិញដោយក្រសួងសុខាភិបាល ក្រោយរកឃើញថា ថ្នាំលើសឈាមប្រភេទនេះ បង្កឱ្យមានជំងឺមហារីក។ 

យោងតាម AEASN POST-MARKETING SYSTEM ដែលរាយការណ៍ដោយ Health Science Autthority របស់សារណរដ្ឋសឹង្ហបុរី ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩  និង របាយការណ៍ដោយ Food and Drug Administration របស់ប្រទេសថៃចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ បានប្រកាស់ថាថ្នាំទាំងនោះមានផ្ទុកសារធាតុដែលបង្កអោយមានជំងឺមហារីក។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការត្រួតពិនិត្យ និងតាមដានជាបន្តទៀតចំពោះបញ្ហានេះ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានជួប ឬប្រទះឃើញឱសថទាំងអស់ខាងលើនេះ មានចរាចរណ៍លក់នៅ ក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕

Leave a Reply

Your email address will not be published. Required fields are marked *