អ្នកលេងហ្គេម (Call of Duty) ម្នាក់ធ្វើសង្គ្រាមសម្លាប់ក្រុម ISIS ៦ខែដោយប្រើជំនាញដែលខ្លួនបានចេះពីហ្គេម

“យើងបានចំណាយពេលពីរបីម៉ោងជ្រើសរើសវេនថាអ្នកណាត្រូវបបាញ់មុនហើយគិតថាយើងនឹងធ្វើបានយ៉ាងរលូននៅសមរភូមិខ្លួនឯង ប៉ុន្តែវាជារឿងផ្ទុយគ្នាទាំងស្រុងនៅពេលដែលយើយចាប់ផ្តើមប្រយុទ្ធ”។

វាគឺជាអ្វីដែលបានកើតឡើងយ៉ាងពិតប្រាកដចំពោះអ្នកលេងហ្គេមម្នាក់ដែលបានឈប់ពីការងាររបស់គាត់ដើម្បីហោះហើរទៅប្រទេសស៊ីរីទៅប្រយុទ្ធជាមួយក្រុម ISIS ដែលឥឡូវនេះត្រូវបានគេអះអាងថាហេតុផលដែលគាត់បានរស់រានមានជីវិតត្រលប់មកវិញនោះគឺអ្វីដែលគាត់បានរៀនយុទ្ធសាស្ត្រពី Call of Duty ។

អ្នកលេងហ្គេមជនជាតិអាមេរិករូបនេះមានឈ្មោះថា John Duttenhofer, បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីកាលពីខែមេសា ដើម្បីចូលរួមជាមួយអង្គភាពការពារប្រជាជនឃឺដ (YPG) នៅរ៉ាក់កាដែលជាទីក្រុងចុងក្រោយត្រូវបានរំដោះចេញពីក្រុម ISIS កាលពីខែតុលា។

ថ្លែងពន្យល់ជាមួយ Daily Mail ថាការលេង FPSes រហូតដល់ ១៣ ម៉ោងក្នុងមួយថ្ងៃធ្វើឱ្យលោកចេះជំនាញប្រយុទ្ធ និង យល់ដឹងអំពីអាវុធដែលលោកត្រូវការដើម្បីរស់បានរយៈពេល ៦ ខែនៅក្នុងតំបន់សង្គ្រាម។

Duttenhofer បានប្រាប់ Mail អំពីផែនការរបស់គាត់ថានឹងទៅ Raqqa ថា“ ម្តាយរបស់ខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលខ្ញុំមិនអោយទៅ ប៉ុន្តែគាត់ក៏ដឹងដែរថាការព្យាយាមបង្អាក់ដំណើរខ្ញុំ គឺរិតតែធ្វើធ្វើអោយខ្ញុំចង់ទៅកាន់តែឆាប់” ។

“ចិត្តមួយគឺខ្ញុំចង់ប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីសដោយភាពអត្មានិយមរបស់ខ្ញុំ  ចិត្តមួយទៀតខ្ញុំចង់ក្លាយជាផ្នែកមួយនៃអ្វីដែលជាប្រវត្តិសាស្រ្តអាចចារ្យទុក។ ខ្ញុំមិនខ្លាចការស្លាប់ ឬអ្វីផ្សេងទៀតនោះទេ”។

លោក Duttenhofer ដំបូងបានសម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសស៊ីរីក្នុងឆ្នាំ ២០១៥ បន្ទាប់ពីបានអានអំពីឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់ដែលបានប្រព្រឹត្តដោយសមាជិកនៃរដ្ឋអ៊ីស្លាម។

យោងតាមសារអេឡិចត្រូនិកបានអោយដឹងថាគាត់បានលក់ឡានរបស់គាត់ដើម្បីយកប្រាក់ចំនួន ៧,០០០ ដុល្លារ (៥,០០០ ផោន) ហើយហាត់ប្រាណដោយការជិះកង់ទៅធ្វើការ និង ទិញឧបករណ៍ប្រយុទ្ធមុនពេលហោះហើរទៅអ៊ីរ៉ាក់ឃឺដ ដើម្បីជួបជាមួយសមាជិក YPG ដែលគាត់បានទាក់ទងតាមអ៊ិនធរណេត។

នៅឃឺដគាត់បានជួបអ្នកស្ម័គ្រចិត្តដទៃទៀតមកពីទូទាំងពិភពលោកហើយបានចំណាយពេលពីរបីសប្តាហ៍នៅសាលាសិក្សារៀនសូត្រមូលដ្ឋានគ្រឹះឃឺដ និង ទទួលការបណ្តុះបណ្តាលអាវុធ។

លោក Duttenhofer បាននិយាយថាបទពិសោធន៍របស់គាត់ក្នុងការលេងវីដេអូហ្គេមពិតជាមានតម្លៃណាស់ នៅពេលដែលខ្លួនលោកដើេចូលទៅក្នុងសមរភូមិជាមួយកាំភ្លើង AK47។

លោកបាននិយាយថា“ វីដេអូហ្គេមបានធ្វើអោយខ្ញុំដឹងអំពីយុទ្ធសាស្ត្រ និង វិធីជួយការពារពីក្រោយ និង មិនឈរនៅទីចំហ”។

ទីបំផុតលោក Duttenhofer វិលត្រឡប់មកសហរដ្ឋអាមេរិកវិញនៅថ្ងៃទី ១២ ខែកុម្ភះបន្ទាប់ពីចំណាយពេល ៦ ខែកាលពីឆ្នាំមុន។

ប្រភព៖ http://bit.ly/32gyfZ8

Leave a Reply

Your email address will not be published. Required fields are marked *